Tuesday, September 26, 2017

Festival List

ឈ្មោះពិធីបុណ្យខ្មែរ និងកាលបរិច្ឆេទប្រារព្ធពិធីបុណ្យទាំងអស់
បុណ្យចូលឆ្នាំខ្មែរ, បុណ្យភ្ជុំបិណ្ឌ,​ បុណ្យអ៊ុំទូក និងបុណ្យប្រពៃណីជាច្រើនទៀត ដែលសុទ្ធតែជាបុណ្យប្រពៃណីជាតិខ្មែរដែលប្រារព្ធតាំងពីយូរយាណាស់មកហើយ។ អ្នកទាំងអស់គ្នាមានដឹងថា តើមានពិធីបុណ្យខ្មែរអ្វីខ្លះ និងកាលបរិច្ឆេទប្រារព្ធឡើងនៅពេលណាដែរ? តោះអានទាំងអស់គ្នា៖
ល.រ ឈ្មោះពិធី/ពិធីបុណ្យ កាលបរិច្ឆេទប្រារព្ធពិធីបុណ្យ
កថិនទាន ថ្ងៃ ១ រោច ខែអស្សុជ – ១៥​ កើត ខែកត្តិក
កាន់បិណ្ឌ ថ្ងៃ១ – ១៤ រោច ខែភទ្របទ
កោរជុក ថ្ងៃនិយមតាមក្បួនហោរ
ខួបកំណើត ថ្ងៃ តាមថ្ងៃកំណើត
ខ្វាន់នាគ ថ្ងៃ ១៤ កើត ខែអាសាឍ
ចូលឆ្នាំ ថ្ងៃ ១៣ ឬ ១៤ ខែមេសា
ចូលវស្សា ថ្ងៃ ១ រោច ខែអាសាឍ – ១៥ កើត ខែអស្សុជ
ចេញវស្សា ថ្ងៃ ១៥ កើត ខែអស្សុជ
ឆាន់ ថ្ងៃតាមនិយម
១០ ឆាន់ឆ្លង ថ្ងៃបង្ហើយបុណ្យ
១១ ត្រស្តិសង្ក្រាន្ត ថ្ងៃ ១២ – ១៥​ រោច ខែផល្គុន
១២ ទទួលទេវតាថ្មី ថ្ងៃទី ១ នៃបុណ្យចូលឆ្មាំ
១៣ ទេសន៍ ថ្ងៃតាមនិយម
១៤ បញ្ចុះសព ថ្ងៃនិយមតាមក្បួនហោរ
១៥ បញ្ចុះសីមា ថ្ងៃនិយមតាមវិន័យបញ្ញត្តិ
១៦ បណ្តែតប្រទីប ថ្ងៃ ១៥ កើត -​ ១ រោច ខែកត្តិក
១៧ បន្លុង ថ្ងៃជិតស្លាប់ ឬថ្ងៃមុនបូជា
១៨ បូជាសព ថ្ងៃនិយមតាមក្បួនហោរ
១៩ បួងសួង ថ្ងៃនិយមតាមក្បួនហោរ
២០ ផ្កាប្រាក់ ថ្ងៃនិយមតាមក្បួនហោរ
២១ ពូនភ្នុំខ្សាច់ ថ្ងៃទី ១ នៃបុណ្យចូលឆ្នាំ
២២ ពូនភ្នំស្រូវ ថ្ងៃចុងរដូវចំរូត
២៣ ភ្ជុំបិណ្ឌ ថ្ងៃ ១៥ រោច ខែភទ្របទ
២៤ មាឃបូជា ថ្ងៃ ១៥ កើត ខែមាឃ
២៥ រាប់បាត្រ ថ្ងៃតាមនិយម
២៦ រៀបការ ថ្ងៃនិយមតាមក្បួនហោរ
២៧ រំដោះគ្រោះ ថ្ងៃនិយមតាមក្បួនហោរ
២៨ លាបំណន់ ថ្ងៃតាមសន្យា
២៩ លៀងអារក្ស ថ្ងៃនិយមតាមក្បួនអារក្ស
៣០ វិសាខបូជា ថ្ងៃ ១៥ កើត ខែពិសាខ
៣១ សង្ឍទាន ថ្ងៃតាមនិយម
៣២ សូត្រមន្ត ថ្ងៃនិយមតាមក្បួនហារ
៣៣ សុំទឹកភ្លឿង ថ្ងៃនិយមតាមក្បួនហោរ
៣៤ សំពះព្រះខែ ថ្ងៃ ១៥ កើត ខែកក្តិក
៣៥ សលាកភត្ត ថ្ងៃ ១៥ កើត ខែពិសាខ
៣៦ ស្ងោយតំរាំ ថ្ងៃ ១៥ កើត ខែចេត្រ
៣៧ ហៅព្រលឹង ថ្ងៃ តាមនិយម
៣៨ ឡើងផ្ទះ ថ្ងៃនិយមតាមក្បួនហោរ
៣៩ ឡើងអ្នកតា ថ្ងៃមួយក្នុងខែចេត្រ ឬ ខែពិសាខ
៤០ អកអំបុក ថ្ងៃ ១៥ កើត ខែកត្កិក
៤១ អុំទូក ថ្ងៃ ១៥ កើត – ១ រោច ខែកត្តិក

Saturday, September 16, 2017

បុណ្យ​ភ្ជុំបិណ្ឌ

ពិធីបុណ្យ​ភ្ជុំបិណ្ឌ ក្នុង​សិលា​ច​រឹក​របស់​ព្រះបាទ​យ​សោ​វរ្ម័ន ដែល​ទ្រង់​សោយរាជ​សម្បត្តិ​ក្នុង​រវាង គ​.​ស​. ៨៨៩ ដល់ ៩១០ យើង​ដឹងថា នៅក្នុង​អាវាស​ជាច្រើន​ដែល​ព្រះអង្គ​ទ្រង់​បាន​កសាង គេ​តែង​ធ្វើ​ពិធី​បូជា​បាយបិណ្ឌ ចំពោះ​វិញ្ញាណ​ក្ខ័​ន្ធ​អ្នកស្លាប់​..
​បុណ្យកាន់បិណ្ឌ ជា​ពិធី​ដែល​គេ​ត្រូវ​ចាប់​ធ្វើឡើង​តាំងពី​ថ្ងៃ ១ រោច ខែភទ្របទ ដើម្បី​ឧទ្ទិស​ផល្លា​និ​សង្ឃ​ដល់​ជន​ដែល​ធ្វើ​មរណកាល​ទៅកាន់​បរលោក ។ ពិធី​នោះ​ត្រូវធ្វើ​អស់កាល​កន្លះ​ខែ​គត់ ។ នៅ​ខែភទ្របទ មេឃ​មាន​អាកាស​អួរ​អាប់​ដោយ​ពពក​ទឹក ចំនែក​ខាង​រនោច ព្រះ​ចន្ទ​ដែល​បញ្ចេញ​រស្មី​នៅវេលា​យប់ ក៏​កាន់តែ​ហោចទៅ ៗ ធ្វើ​ឲ្យ​វេលាយប់​កាន់តែ​ងងឹត​បន្តិច​ម្ដង ៗ ។ នៅពេលនោះ​ហើយ ដែល​យមរាជ (​ស្ដេច​មច្ចុរាជ​) ដោះលែង​ពួក​សត្វ​នរក​ទាំងឡាយ ក្នុង ១ ឆ្នាំ​ម្ដង ដើម្បី​ឲ្យ​ឡើង​ទៅរក​បងប្អូន កូនចៅ ដើម្បី​នឹង​ទទួល​កុសលផល​បុណ្យ ដែល​គេ​ធ្វើ​ឧទ្ទិស​ឲ្យ ។​
​ដោយ​សត្វ​នរក ជា​អ្នកខ្លាច​ពន្លឺ ទើប​អ្នកស្រុក​និយម​ធ្វើបុណ្យ​ឲ្យ​អ្នក​ទាំងនោះ​នៅ​ខែងងឹត ។ អ្នកខ្លះ​និយាយថា តែ​ដល់​រដូវ​ហើយ សត្វ​នរក​ដែល​គេ​ដោះលែង​មក ខំ​ដើររក​បងប្អូន​កូនចៅ​គ្រប់ ៧ វត្ត បើ​មិនឃើញ​អ្នកណា​ធ្វើបុណ្យ​ឧទ្ទិស​បញ្ជូន​ឲ្យ​ទេ នោះ​នឹង​កើតក្ដី​ស្រេកឃ្លាន ហើយនឹង​ប្រទេចផ្ដាសា​ដល់​ញាតិមិត្ត​មិន​លែង​ឡើយ ។​
​ការដែល​គេ​ធ្វើបុណ្យ​ក្នុង​កន្លះ​ខែ​ក្នុង​ខែភទ្របទ​នោះ គេ​ហៅថា " កាន់បិណ្ឌ​” ។ ពាក្យ​ថា​បិណ្ឌ មកពី​ពាក្យ​បាលី​ថា " បិណ្ឌៈ​” មានន័យថា " ដុំ​បាយ​” ។​
​ក្នុង​សិលា​ច​រឹក​របស់​ព្រះបាទ​យ​សោ​វរ្ម័ន ដែល​ទ្រង់​សោយរាជ​សម្បត្តិ​ក្នុង​រវាង គ​.​ស​. ៨៨៩ ដល់ ៩១០ យើង​ដឹងថា នៅក្នុង​អាវាស​ជាច្រើន​ដែល​ព្រះអង្គ​ទ្រង់​បាន​កសាង គេ​តែង​ធ្វើ​ពិធី​បូជា​បាយបិណ្ឌ ចំពោះ​វិញ្ញាណ​ក្ខ័​ន្ធ​អ្នកស្លាប់​ក្នុង​ចំបាំងរាំងជល់ និង ចំពោះ​ខ្មោច​ដែល​គ្មាន​បងប្អូន​ជាទី​ពឹង​ទាំងឡាយ​ជា​រៀងរាល់ខែ ។​
​សម័យ​សព្វថ្ងៃ​បុ​ណ្ឌ​ជា​ដុំ​បាយដំណើប ដែល​គេ​ចំអិន​ដោយ​ខ្ទិះដូង ហើយ​លាយ ឬ បុក​ជាមួយ​គ្រឿងផ្សំ​ឯទៀត តាម​ទម្លាប់​ស្រុក ។ គេ​រៀប​បាយបិណ្ឌ នៅ​ជុំវិញ​បាយបត្តបូរ បាយបត្តបូរ ក៏​ធ្វើ​ដូចជា​បាយបិណ្ឌ​ដែរ គ្រាន់តែ​ពូត ជា​ពំនូត​ធំ ៗ មាន​កំពូល​ស្រួច​ហើយ​គ្រប​ដោយ​សាជី​ស្លឹកចេក និង មាន​ដោត​ទៀត​ធូប​ភ្ញីផ្កា​ជា​លំអ​ផង ។ តាម​ទម្លាប់​នៅ​ថ្ង​ស​កាន់បិណ្ឌ​ទី ១ គេ​ដាក់​បាយបិណ្ឌ​តែ ១ ពំនូត​ទេ ។​
​ហើយ​គេ​ចេះតែ​ថែម ១ ថ្ងៃ ១ ដុំ លុះត្រាតែ​គ្រប់ ១៥ ដុំ ។ ប៉ុន្តែ​មានស្រុក​ខ្លះ មាន​ទំនៀម​ធ្វើ​ប្លែក​ពីនេះ ភូមិ​ខ្លះ គេ​ធ្វើ​បាយ​ធ្វើ​បាយបិណ្ឌ​តែ ៥ ទេ ដេ​ល​គេ​ទុកជា​និមិត្តរូប​ព្រះពុទ្ធ ទាំង ៥ ព្រះអង្គ​ប្រចាំ​កប្ប​យើង​នេះ ។ នៅ​ភូមិ​ខ្លះទៀត​, ជុំវិញ​ជើង​បាយបត្តបូរ មាន​ដាក​បាយ​កន្ទោង ៨ ផង ហើយ​កន្ទោង​និ​មួយ ៗ មាន​តាំងពី​បាយ ១ ដុំ ដល់ ១៥ ដុំ ។ កន្ទោង​បាយ​ទាំង ៨ នោះ គេ​ទុក​បម្រុង យកទៅដាក់​ជុំវិញ ព្រះវិហារ​គ្រប់​ទិស​ទាំង​ប្រាំបី ។​
​តាម​ទម្លាប់ ជាធម្មតា គេ​ត្រូវ​ទុក​បាយបត្តបូរ​នៅ​ទីវ​ត្ត​, ឯ​បាយបិណ្ឌ គេ​ត្រូវ​នាំយកទៅ ផ្ទះ ដើម្បី​នឹង​ប្រើការ​នៅពេលដែល​គេ​បញ្ចប់​បុណ្យ​នេះ ។ ក្រៅពី​បាយបិណ្ឌ និង បាយបត្តបូរ គេ​មាន​ធ្វើ​ផ្កាបិណ្ឌ ដែលមាន​បាច់ផ្កា ១ រាង​ដូច​សាជី​ជ្រុង ថែមទៀត ។ ផ្កាបិណ្ឌ​មាន​ឆ្អឹង កណ្ដាល​ធ្វើ​អំពី​ឫស្សី កំពស់​ប្រហែលជា ១​ម​. មាន​ស៊ក​កង់​ឈើមូល ៗ ជា​ថ្នាក់​រាង​ធំ​ក្រោម រៀវ​តូច​ទៅលើ ។​
​នៅ​កន្លែង​កង់​ជា​ថ្នាក់ ៗ នោះ​មាន​ដោត​ផ្កាញ័រ ធ្វើ​ដោយ​ស្ពាន់ក្រាប​នឹង​ក្រដាស​គ្រប់​ពណ៌ ដោយនៅ​ចុង​ទង់ ធ្វើ​ដោយ​ខ្សែលួស តែ​កាលណា​មាន​ខ្យល់​បក់​មក សូម្បី​តិច​យ៉ាងណា ក៏​អាចធ្វើ​ផ្កា​ទាំងនោះ ឲ្យ​រញ្ជួយ​ញ័រ ៗ ដែរ នៅ​កំពូល​ស៊ុម ផ្កា​នោះ​មាន​រូប​ហ្ស​តូច​មួយ​ធ្វើ​ដោយ​ឈើ នៅលើ​ខ្នង​ហង្ស​មាន​ដោយ​ទៀន ១ ផង ។ នៅ​វត្ត​ខ្លះ ពួក​ទាយក ទាយិកា នាំគ្នា​ផ្លាស់​ទៀន​នេះ រាល់​យប់ ។​គេ​ធ្វើ​ផ្កាបិណ្ឌ ដើម្បី​ឧទ្ទិស​បូជា​ដល់​ប្រះ​ចូឡាមណី​ចេតិយ នៅឯ​ឋាន​ត្រៃ​ត្រឹ​ង្ស ដែល​ជាទី​តម្កល់​ព្រះកេសា​នៃ​ព្រះ​បរម​សាស្ដា ដែល​ទ្រង់​បាន​កាត់​នៅពេលដែល​ទ្រង់​ចេញ​សាង​ព្រះ​ផ្នួស ។​
​ចាប់តាំងពី​ថ្ងៃ​ពេញ​បូរ​មី ខែភទ្របទ​មក ទាយក ទាយិកា នាំគ្នា​ទៅ​ប្រជុំ​នៅ​ទី​សាលា​វត្ត ដែល​គេ​វាន​ចាត់ចែង រៀបចំ​លំអរ ជាស្រេច​សម្រាប់​បុណ្យ ដើម្បី​ស្ដាប់​ព្រះសង្ឃ​សូត្រមន្ត និង សំដែង​ធម្មទេសនា ។​
​លុះ​ចប់​ធម៌​ទេសនា ហើយ​គេ​នាំគ្នា​ត្រឡប់​ទៅកាន់​ទីលំនៅ​រៀង ៗ ខ្លួន​ដល់​ថ្ងៃ​បន្ទាប់មក ទើប​នាំគ្នា​ក្រោក​ពី​យប់​ទីប្រជុំ​នៅឯ​ទី​វត្ត​ទៀត ។​អ្នកណា​ទៅដល់​វត្ត​មុនគេ អ្នកនោះ ទូងស្គរ​ជាស​ញ្ញា ដល់​អ្នក​ជើងវត្ត​ឯទៀត ។​
​ពេលឮ​សញ្ញា​ស្គរ​វត្ត​ហើយ គេ​ប្រញាប់ប្រញាល់​នាំ​បាយបិណ្ឌ បាយបត្តបូរ និង ម្ហូបចំណី​ផ្សេង ៗ ទៅកាន់​វត្ត​យ៉ាង​រួសរាន់ ។ ដល់​ហើយ​នាំគ្នា​ដើរ​ទក្ខិណាព័ត៌​ព្រះវិហារ ៣ ជុំ រួច​ទើប​នាំគ្នា​ចូលទៅ​ស្ដាប់​ព្រះសង្ឃ​ស្វាធ្យាយ​ធម៌ ។​
​ធម៌​ដែល​ព្រះសង្ឃ​សូត្រ​នៅពេលនោះ​មាន ២ យ៉ាង​, ធម៌​មួយ​យ៉ាង សម្រាប់​ឧទ្ទិស​គ្រៀង​សំណែន​ដល់​ខ្មោច ធម៌​មួយទៀត សម្រាប់​តឿន​ព្រះអាទិត្យ​ឲ្យ​រះ​ឆាប់​ឡើង ។​ព្រលឹម​ឡើង អ្នក​វេន​រៀប​ចង្ហាន់​ប្រគេន​ព្រះសង្ឃ​ស្រស់ស្រូប​ហើយ ទើប​នាំគ្នា​ត្រឡប់ទៅផ្ទះ​វិញ យក​ទាំង​បាយបិណ្ឌ​ទៅ​ផង ។​
​ដល់​ថ្ងៃ​ជិត​ត្រង់ ទើប​នាំគ្នា​យក​ចង្ហាន់ ទៅ​ប្រគេន​ព្រះសង្ឃ​ឆាន់​ត្រង់​ម្ដងទៀត ។ គេ​ធ្វើ​ដូច្នេះ​រហូតដល់​គ្រប់ ១៥ ថ្ងៃ ។ ថ្ងៃទី ១៥ នេះហើយ​ដែលជា​ថ្ងៃ​សំខាន់​ជាងគេ ។​
​មូលហេតុ ដែល​ប្រារព្ធ​ពិធីបុណ្យ​ភ្ជុំ​
​កាលពី​សម័យ​បុរាណកាល គេ​ធ្វើ​ពិធីបុណ្យ​នេះ គឺ​ដើម្បី​រៀបចំ​ធ្វើ​សង្ឃភត្ត ទំនុកបម្រុង​ព្រះសង្ឃ ដែល​គង់​ចាំ​វស្សា​ក្នុង​វត្ត​រយៈពេល​៣​ខែ ចាប់តាំងពី​ថ្ងៃ​ចូល​វស្សា​រហូតដល់​ថ្ងៃ​ចេញ​វស្សា​។ នៅក្នុង​ចំណេរ​កាល​បុរាណ​បាន​ចារ​ថា ដោយ​នៅក្នុង​រដូវវស្សា​មាន​ភ្លៀង​ធ្លាក់​ជោកជាំ រលឹម​ពព្រិច ធ្វើ​ឲ្យ​មានការ​លំបាក​ដល់​ព្រះសង្ឃ​ក្នុងពេល​ធ្វើ​គោចរ (​ដើរ​) បិណ្ឌបាត​។ ហេតុដូច្នេះ ទើប​បណ្ដា​ពុទ្ធបរិស័ទ​នាំគ្នា​រៀបចំ​ពិធី​នេះ ដើម្បី​ផ្គត់ផ្គង់​ព្រះសង្ឃ​ប្រចាំថ្ងៃ​រហូតដល់​ថ្ងៃ​ចេញ​វស្សា​។ ម្យ៉ាងវិញទៀត នៅក្នុង​ពិធីបុណ្យ​នេះ គឺធ្វើឡើង​ដើម្បី​ផ្សាយ​ឧទ្ទិស​កុសល​ដល់​ពពួក ប្រេត​ជន​ញាតិ និង​ញាតិ​ទាំង ៧​សណ្ដាន ព្រមទាំង​តំណ​ញាតិ​ច្រើន​មហា​កប្ប​នោះ​ផងដែរ តាមរយៈ​អនុភាព​នៃ​សង្ឃគ​តា​ទក្ខិណាទាន ដែល​រស់​រងទុក្ខវេទនា កើតជា​ប្រេត​មានកម្ម​ពៀរ​ជាប់ទោស​ធ្ងន់ រងកម្ម​ក្រហល់ក្រហាយ​អត់ឃ្លាន​ទាំងអស់នោះ បាន​រួច​ផុតពី​ក្ដី​លំបាក​សោកសៅ​។​
​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​
​ចាប់តាំងពី​សម័យបុរាណ​កាល រហូតមកដល់​បច្ចុប្បន្ន​នេះ ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នេះ គេ​តែងតែ​ប្រារព្ធ​នៅក្នុង​រដូវវស្សា ព្រោះ​នៅក្នុង​រដូវ​នេះ ពពួក​ប្រេត​អាចមាន​ឱកាស​ច្រើន​ក្នុងការ​ស្វែងរក ចំណីអាហារ​ជាង​រដូវ​ផ្សេងៗ​ទាំងអស់​។ ម្យ៉ាងវិញទៀត​នៅក្នុង​វស្សានរដូវ អាហារ​របស់​ពួក​ប្រេត ដូចជា​ភក់ជ្រាំ ស្លេស្ម៍ កំហាក សាកសព និង​កាកសំណល់​អសោច សម្បូរ​នៅក្នុង​ខែ​ភ្លៀង​ផ្គរ​ពព្រិច​។ នៅក្នុង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​រយៈពេល​១៥​ថ្ងៃនេះ មាន​ពពួក​ប្រេត​ជន (​ពួក​ប្រេត​) សាច់ញាតិ​ទាំង​ប្រាំពីរ​សណ្ដាន ព្រមទាំង​តំណ​ញាតិ​ច្រើន​មហា​កប្ប ដែល​អត់ឃ្លាន​អាហារ​អស់​រយៈពេល​ជាច្រើន​ខែ​មកហើយ​នោះ ត្រូវបាន​រួចផុត​ពី​ការឃុំ​ឃាំង អនុញ្ញាត​ឲ្យ​មក​ស្វែងរក​សាច់ញាតិ នៅតាម​វត្ត​អារាម​ផ្សេងៗ ដែល​នាំយក​ចំណីអាហារ​ផ្សេងៗ មក​ឧទ្ទិស​កុសល​ឲ្យ​ខ្លួន​។ ម្យ៉ាងវិញទៀត បើតាម​សម្ដី​ចាស់ៗ​បុរាណ​និយាយ​តៗ​គ្នា​ថា ក្នុង​រយៈពេល​១៥​ថ្ងៃ បើ​ពពួក​ប្រេត​ជន​ទាំងអស់នោះ ដើរ​ស្វែងរក​ញាតិ​ចំនួន​៧​វត្ត នៅតែ​មិនឃើញ​នោះ ពពួក​ប្រេត​ទាំងអស់នោះ​នឹង​ស្រែកយំ​ទ​ន្ទ្រាំ​ជើង ព្រោះតែ​ការ​ខកបំណង និង​ភាព​ស្រែក​ឃ្លាន​ក្រហល់ក្រហាយ​ក្នុង​ចិត្ត​។ ជាពិសេស​ពពួក​ប្រេត​ជន​ទាំងអស់នោះ នឹង​ជេរ​ដាក់​បណ្ដាសា​ដល់​សាច់ញាតិ កូនចៅ​ជាមិនខាន​។​
​ចំពោះ​បុណ្យ​បិណ្ឌ​ភ្ជុំ​នេះ បុ​រា​ណា​ចា​រ្យ​រាជបណ្ឌិត​ខ្មែរ​យើង​បានរៀបចំ​រយៈពេល​១៥​ថ្ងៃ ដោយ​ចាប់​គិតពី​ថ្ងៃទី​១​រោច ដល់​ថ្ងៃទី​១៥​រោច ខែភទ្របទ ជា​ពិធី​មួយ​សម្រាប់​ឧទ្ទិស​កុសល ទៅដល់​ប្រេត​ជន​ញាតិ​ដែល​បាន​ស្លាប់ទៅ​។ នៅក្នុង​រយៈពេល ១៤​ថ្ងៃ នៃ​ការ​កាន់បិណ្ឌ ឬ​ដាក់​បិណ្ឌ​នេះ ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​ទាំងអស់​ជាពិសេស​ក្រុម​នីមួយៗ ដែល​បានរៀបចំ​ជា ក្រុម​ដោយ​លោកតា​អាចារ្យ​ចាត់ចែង​នោះ ត្រូវ​បែងចែក​ចេញ ៣​ឬ​៤​ក្រុម​តូចៗ ដើម្បី​រៀបចំ​ធ្វើ​យាគូ (​បបរ​) ឬ​ធ្វើ​ភត្តាហារ​ជា​៣​ទៅ​៤​ឆ្នាំង ស្មើនឹង​៣​ទៅ​៤​មុខម្ហូប​។ ពេល​ទូងស្គរ​ចំណាំ​វស្សា អ្នក​នៅក្នុង​ក្រុម​វេន​នីមួយៗ ត្រូវ​ចាប់​ផ្ដើមធ្វើ​ចង្ហាន់ ហើយ​យាយ​តា​ចាស់ៗ​ក្នុង​ក្រុម​វេន ត្រូវ​ជ្រើស​រើសយក​ផ្ទះ​ណាមួយ ដើម្បី​ប្រមូល​នំ​រៀបចំ​បាយបិណ្ឌ បាយបត្តបូរ​។ រៀបចំ​រួចហើយ​ត្រូវ​នាំគ្នា ទៅ​វត្ត​ស្ដាប់​លោកសង្ឃ​សូត្រ​ថ្វាយ បង្គំ​ធម៌ សុ​ខោ និង ធម៌​បរាភវ​សូត្រ​។​
​ចំណែកឯ​កូនចៅ​ដែល​នៅផ្ទះ ត្រូវ​នាំគ្នា​ខិតខំ​ដុតដៃដុតជើង​បបរ​ឬ​ស្ល​តាម​មុខម្ហូប​នីមួយៗ ដោយឡែក​ពីគ្នា​។ លុះដល់​ពេលព្រឹក​ព្រាង​អរុណោទ័យ (​ពេល​ព្រះអាទិត្យ​រះ​ឡើង​) ត្រូវ​នាំគ្នា​រៀប ចំ​ខ្លួន កណ្ដៀត យួរ កាន់ ទូល រែក​ចង្ហាន់​ទៅ​វត្ត​។ នៅក្នុង​វត្ត លោកតា​អាចារ្យ​ត្រូវ​រៀបចំ​ពិធីរាប់បាត្រ នៅលើ​ឧបដ្ឋានសាលា​។ បន្ទាប់មក​លោក​អាចារ្យ​ជា​ប្រធាន ត្រូវ​នាំ​ពុទ្ធបរិស័ទ​វេរ (​ប្រគល់​) ចង្ហាន់​ប្រគេន​ព្រះសង្ឃ វេរ​បាយបត្តបូរ​។​ល​។ លុះ​ដល់ពេល​ព្រះសង្ឃ​ធ្វើ​ប​ត្តា​នុ​មោទន​គាថា​ចប់ មេ​វេន​ក្រុម​នីមួយៗ​ត្រូវ​រៀបចំ​ម្ហូបអាហារ ចំណី​ចូល​គំនាប់​ជូន​លោកតា​អាចារ្យវត្ត ព្រមទាំង​ចាត់ចែង​ភោ​ជ នា​ហារ​ទទួលភ្ញៀវ​ដែល​អញ្ជើញ​ទៅ​បុណ្យ នៅក្នុង​ថ្ងៃ​វេន​របស់ខ្លួន​នោះ​ផងដែរ​៕